យុទ្ធនាការ ៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ
ប្រើប្រាស់សម្ភារៈវេចខ្ចប់ភេសជ្ជៈផ្ទាល់ខ្លួន ដើម្បីទទួលបានការបញ្ចុះតម្លៃតាមហាងជាដៃគូររបស់ Re-Five
យុទ្ធនាការ ៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយសហការជាមួយនឹងបណ្ដា ហាងកាហ្វេ ឬ ភោជនីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចុះតម្លៃរាល់អតិថិជនកាន់ដបទឹកឬសម្ភារៈវេចខ្ចប់ផ្ទាល់ខ្លួនមកជាវកាហ្វេ ឬភេសជ្ជៈ ឬម្ហូបអាហារផ្សេងៗ។
យុទ្ធនាការនេះ បង្កើតឡើងដើម្បីគាំទ្រដល់ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ក្រោមការគាំទ្រពី ក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គការយូអិនឌីភីប្រចាំកម្ពុជា។
ភោជនីយដ្ឋាន និង ហាងភេសជ្ជៈដែលផ្តល់ការបញ្ចុះតម្លៃ
(នៅពេលអ្នកប្រើប្រាស់សម្ភារៈវេចខ្ចប់ផ្ទាល់ខ្លួន)
ហេតុអ្វី
•ផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងបរិមាណច្រើនទៅបរិមាណតិចបំផុត ។
•ផ្សព្វផ្សាយដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យនៅតិចបំផុតនៅក្នុងសាកលវិទ្យាល័យ។
គោលការណ៍ផ្សេងៗ
ពួកយើងជានរណា?
Re-Five គឺជាគម្រោងយុទ្ធនាការឌីជីថលដែលរៀបចំឡើងដោយនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងអប់រំនិងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធមិនប្រើប្រាស់, កាត់បន្ថយ, ប្រើប្រាស់ឡើងវិញ, កែច្នៃ និងរំឭកឡើងវិញ)។